ព្រះរាជទាយាទជាទីស្រឡាញ់ ភាគទី០៤

ស្តេច គ្រីស្ទាល់ ហាក់មិនស្រួលក្នុងព្រះទ័យទាល់តែសោះ តាំងពីរព្រះរាជទាយាទគេចព្រះកាយពីរការរៀបអភិសេក ដោយរយ:ពេលប៉ុន្មានថ្ងៃកន្លងផុតទៅហើយព្រះអង្គនៅសំងំតែក្នុងដំណាក់ មិនព្រមយាងចេញទៅណាទាល់តែសោះ។

“ព្រះអង្គ” សម្លេងបន្លើរចេញមកពីរខាងក្រៅជាមួយនិងសម្លេងគោះទ្វាដំណាក់ ព្រះអង្គក៏មិនចាំយូរដែល ទ្រង់ក៏ប្រញ៉ាប់នាំព្រះកាយយាងទៅបើកទ្វាដំណាក់ចេញទៅជួបអ្នកដែលហៅទ្រង់នៅខាងក្រៅនោះហាក់អន្ទះសារចង់ជួបជាពន់ពេក។

“បានដំណឹងពីររាជទាយាទខ្លះទេ?” ស្តេច គ្រីស្ទាល់ យាងចេញមកភ្លាមក៏ប្រញ៉ាប់សួរទៅអង្គរក្សជំនិតព្រះកាយរបស់ទ្រង់ ទឹកព្រះភ័ក្ត្រព្រះអង្គហាក់ដូចជាអន្ទះសារខ្លាំងណាស់ ព្រោះការរៀបអភិសេកលើកនេះមិនមែនព្រោះតែចំណងមិត្តភាពតែម្យ៉ាងនោះទេ ប៉ុន្តែវាប៉ះពាល់ដល់កិត្តិយសរបស់ប្រទេសទាំងមូល នេះហើយទើបធ្វើឱ្យព្រះអង្គមានការកង្វល់ក្នុងព្រះទ័យដូច្នោះ។

“ទូលបង្គំបានទៅសួរអ្នកបម្រើនៅវិមានពណ៌ស្វាយរួចរាល់ហើយ រាជទាយាទពិតជាបានទៅគោរពវិញ្ញាណខណ្ឌរបស់ព្រះមហេសីពិតមែន ប៉ុន្តែពួកនាងបានប្រាប់ថាទ្រង់គ្រាន់តែនៅបានមួយភ្លេតក៏ប្រញ៉ាប់បើកឡានយាងចេញទៅវិញ មិនដឹងថាយាងទៅណាបន្តទៀតទេក្រាបទូល” ហ្វីលីក អោនក្បាលលំទោនជាគំនាប់មុននិងនិយាយរាល់ប្រយោកនេះប្រាប់ព្រះអង្គ ហ្វីលីក គឺជាអង្គរក្សជំនិតព្រះកាយព្រះអង្គតាំងតែពីរទ្រង់មិនទាន់ឡើងមកគ្រងរាជ្យ បើគិតពីរអាយុគឺលើសព្រះអង្គតែប៉ុន្មានឆ្នាំប៉ុណ្ណោះ ហើយលោកក៏ជាមនុស្សតែម្នាក់ដែលព្រះអង្គទុកចិត្តជាងគេដែល។

ស្តេច គ្រីស្ទាល់ កាលបើបានជ្រាបដំណឹងចេញពីរមាត់អង្គរក្សជំនិតទ្រង់និយាយចប់ហើយ ទ្រង់ហាក់អស់កម្លាំងកាយពលពីរព្រះកាយរលីង ភ្លាមនោះក៏ស្រាប់តែជម្ងឺបេះដូងរបស់ទ្រង់រើឡើងភ្លាមៗទាំងមិនបានប្រៀងទុកមុន បណ្តាលឱ្យទ្រង់ត្រូវខ្ទប់ដើមទ្រូង ឈឺចុកចាប់រកមានបន្ទោលអ្វីក៏មិនចេញ ព្រះកាយទ្រង់ក៏ទោទន់ដួលខ្ពូកដល់ដីតែម្តង។

ហ្វីលីក កាលបើឃើញបែបនេះហើយក៏មិនចាំយូរដែល លោកក៏ប្រញ៉ាប់លើកគ្រានាំព្រះកាយទ្រង់ចូលទៅក្នុងដំណាក់ទាំងអន្ទះសារ រួចលោកក៏ប្រញ៉ាប់រកថ្នាំមកថ្វាយព្រះអង្គសោយភ្លាមៗមិនចាំយូរដូចគ្នា។

“ព្រះនាង…” អង្គរក្សដែលនៅឈរប្រចាំការនៅមុខព្រះរាជដំណាក់ក៏បន្ទន់ខ្លួនអោនក្បាលចុះគោរពជាគំនាប់ ខណ:ដែលម្ចាស់កាយស្រស់ស្អាតកំពុងតែយាងចេញមកមិនទាំងចាប់អារម្មណ៍មើលទៅគេបន្តិចផង។

“តោះ អ៊ែលឡា ពួកយើងឆាប់ទៅៗ” អេរីសា ទ្រង់ញញឹមយ៉ាងស្រស់មុននិងឈានជើងប្រុងនិងយាងចេញពីរដំណាក់ទៅហើយ ប៉ុន្តែក៏ត្រូវអង្គរក្សដែលឈរនៅមុខដំណាក់ដើរមកឆ្កាក់នៅនិងមុខព្រះភ័ក្ត្រទ្រង់។

កាលបើឃើញបែបនេះហើយ អ៊ែលឡា ក៏ហាក់បើកភ្នែកធំៗសម្លឹងមើលទៅអង្គរក្សម្នាក់នោះទាំងចិត្តក្តៅដូចភ្លើង នាងក៏ប្រញ៉ាប់មកឈរនៅបាំងពីរមុខព្រះនាងហើយក៏សម្លឹងទៅអង្គរក្សម្នាក់នោះទាំងចម្ងល់លាយឡំនិងអារម្មណ៍ខឹងសម្បារ នេះគេសំអាងស្អីទៅបានជាហ៊ានរារាំង? ហេតុអីក៏គេថ្លើមធំម្ល៉េះ?

“នែ៎..!! ឯងចង់ស្លាប់មែនទេ”

“ទូលបង្គំទទួលបញ្ជាពីរព្រះអង្គថានិងមើលថែសុវត្ថិភាពព្រះនាងឱ្យបានល្អ បើព្រះនាងចង់យាងចេញទៅណាត្រូវតែសុំការអនុញ្ញាតពីរព្រះអង្គជាមុនសិនក្រាបទូល”

“ស្អីគេ..!!” អ៊ែលឡា ឧទានឡើងខ្លាំងៗខណ:ដែលស្តាប់នៅប្រយោករបស់អង្គរក្សនោះនិយាយចប់ ច្បាប់ទម្លាប់អីក៏ពិបាកម្ល៉េះ នេះតឹងរឹងជាងនៅប្រទេសកាណាដាទៀតមែនទេ?

អេរីសា ទ្រង់ហាក់គាំងបន្ទោល ទ្រង់ធ្លាប់តែជាមនុស្សមានសេរីភាព ចង់យាងទៅណាក៏បាន ព្រោះព្រះបិតានិងមាតាទ្រង់សព្វព្រះទ័យនិងទ្រង់ជាងគេ តែនេះស្អីទៅ? សូម្បីតែចង់ចេញពីរដំណាក់ក៏ត្រូវសុំការអនុញ្ញាតិជាមុនដែល? បិទសេរីភាពពេកហើយ។

“សូមព្រះនាងកុំធ្វើឱ្យទូលបង្គំពិបាកអី” អង្គរក្សម្នាក់នោះនៅតែបន្ត ខណ:ដែលព្រះនាងទ្រង់ក៏ហាក់ស្ងាត់មកជាយូរ។

“មិនអីទេ…ចាំខ្ញុំទៅសុំព្រះរាជ្យអនុញ្ញាតិពីរព្រះអង្គខ្លួនឯង” អេរីសា ទ្រង់មានបន្ទោលទាំងញញឹម រួចទ្រង់ក៏ប្រញ៉ាប់នាំកាយយាងចេញតម្រង់ទៅរកដំណាក់របស់ព្រះអង្គតែម្តង ដោយ អ៊ែលឡា ក៏ដើរតាមមកជាមួយគ្នាដែល។

អ៊ែលឡា រត់តាមព្រះនាងទ្រុកៗ ខណ:ដែលព្រះនាងឯណុះក៏បោះជំហ៊ានយាងយ៉ាងវែងៗលឿនស្ទើរតែដូចរត់ទៅហើយ។

“ព្រះនាងពរម្ចាស់ ព្រះនាង..” អ៊ែលឡា ស្រែកហៅព្រះនាងទាំងដង្ហក់ខ្យល់ស្ទើរផុតដង្ហើមទៅហើយ ព្រោះតែរាងកាយនាងមានមាឌធំសុទ្ធតែខ្លាញ់ទើបបណ្តាលឱ្យនាងឆាប់ហត់ នេះទ្រង់ដើររឺក៏រត់ទៅ? ហេតុអីក៏លឿនបែបនេះ?

“ព្រះនាងប្រញ៉ាប់យាងទៅណាពរម្ចាស់ ខ្ញុំម្ចាស់តាមអត់ទាន់ទេ”

“ខ្ញុំបានប្រាប់ឯងហើយថាកុំញ៉ាំច្រើនពេក ឥឡូវឃើញទេ ខ្ញុំដើរធម្មតាសោះ ក៏តាមមិនទាន់ដែល” អេរីសា បញ្ឈប់ដំណើរទ្រង់រួចក៏បែព្រះភ័ក្ត្រហាក់អស់សំណើតនិងស្រីបម្រើទ្រង់ជាពន់ពេក មិនគួរណាបណ្តោយខ្លួនឱ្យធាត់ដល់ថ្នាក់និងទាល់តែសោះ គ្រាន់តែដៃនាងមួយស្ទើរតែស្មើរនិងដៃរបស់ទ្រង់ពីរទៅហើយ។

“ព្រះនាង…ហឹហឹ” អ៊ែលឡា ពេបមាត់រកយំង៉ក់ងរ ខណ:ដែលព្រះនាងក៏ហាក់យល់ចិត្ត ទ្រង់ក៏យោងដៃទៅអង្អែលខ្នងនាងថើៗ រួចក៏អោបនាងយ៉ាងណែនដោយការយកចិត្ត។

“កុំខឹងអីណា មនុស្សល្អរបស់ខ្ញុំ ខ្ញុំលលេងទេ”

គ្រប់កាយវិការរបស់ព្រះនាងទាំងអស់សុទ្ធតែបានឃើញដោយអ្នកដែលកំពុងតែឈរសម្លឹងមកព្រះនាងយ៉ាងយូរតាំងពីរចម្ងាយនោះ។

ព្រះនាង ចេស្មីន គឺជាព្រះអនុជរបស់រាជទាយាទនិងហើយ ព្រោះព្រះមាតារបស់ទ្រង់គឺជាព្រះអនុជរបស់ស្តេច គ្រីស្ទាល់ តែម្តង ដោយឡែកព្រះនាង ចេស្មីន ក៏មានចិត្តសព្វព្រះទ័យនិងព្រះរាជទាយាទដូចគ្នា ប៉ុន្តែរាជទាយាទវិញផ្ទុយដាច់ស្រឡះ ព្រោះទ្រង់មិនបានសព្វព្រះទ័យនិងព្រះនាងវិញទេ គឺទ្រង់គ្រាន់តែចាប់ទុកព្រះនាងត្រឹមជាប្អូនស្រីធម្មតាប៉ុណ្ណោះ។

“ព្រះនាងឃើញទេ នោះហើយគឺជាព្រះនាង អេរីសា គូរដណ្តឹងរបស់រាជទាយាទ ណាមជុន” ឈូប៊ី ដែលជាស្រីបម្រើប្រចាំកាយរបស់ព្រះនាងក៏និយាយឡើង ខណ:ដែលព្រះនាងក៏ផ្ទៀងចាំស្តាប់ ទាំងក្រសែរភ្នែកមិនទាន់ដកចេញពីរអ្នកដែលកំពុងតែឈរនិយាយគ្នាពីរចម្ងាយនោះនៅឡើយ។

“និងហេស៎? ហឹហឹ ម្ចាស់បងជុនទ្រង់គិតត្រូវហើយដែលសម្រេចចិត្តគេចព្រះកាយពីរការរៀបអភិសេក មិននឹកស្មានថាព្រះនាងនៃប្រទេសកាណាដាទាំងមូលបែជាមានសម្រស់ចាញ់យើងទៅវិញ”

\=\=\=\=\=\=\=\=\=\=\=\=\=\=

by : ❤️yufing❤️

Episodes
1 ព្រះរាជទាយាទជាទីស្រឡាញ់ ភាគ០១
2 ព្រះរាជទាយាទជាទីស្រឡាញ់ ភាគ០២
3 ព្រះរាជទាយាទជាទីស្រឡាញ់ ភាគទី០៣
4 ព្រះរាជទាយាទជាទីស្រឡាញ់ ភាគទី០៤
5 ព្រះរាជទាយាទជាទីស្រឡាញ់ ភាគទី០៥
6 ព្រះរាជទាយាទជាទីស្រឡាញ់ ភាគទី០៦
7 ព្រះរាជទាយាទជាទីស្រឡាញ់ ភាគទី០៧
8 ព្រះរាជទាយាទជាទីស្រឡាញ់ ភាគទី០៨
9 ព្រះរាជទាយាទជាទីស្រឡាញ់ ភាគទី ០៩
10 ព្រះរាជទាយាទជាទីស្រឡាញ់ ភាគទី១០
11 ព្រះរាជទាយាទជាទីស្រឡាញ់ ភាគទី១១
12 ព្រះរាជទាយាទជាទីស្រឡាញ់ ភាគទី១២
13 ព្រះរាជទាយាទជាទីស្រឡាញ់ ភាគទី១៣
14 ព្រះរាជទាយាទជាទីស្រឡាញ់ ភាគទី១៤
15 ព្រះរាជទាយាទជាទីស្រឡាញ់ ភាគទី១៥
16 ព្រះរាជទាយាទជាទីស្រឡាញ់ ភាគទី១៦
17 ព្រះរាជទាយាទជាទីស្រឡាញ់ ភាគទី១៨
18 ព្រះរាជទាយាទជាទីស្រឡាញ់ ភាគទី១៩
19 ព្រះរាជទាយាទជាទីស្រឡាញ់ ភាគទី២០
20 ព្រះរាជទាយាទជាទីស្រឡាញ់ ភាគទី២១
21 ព្រះរាជទាយាទជាទីស្រឡាញ់ ភាគទី២២
22 ព្រះរាជទាយាទជាទីស្រឡាញ់ ភាគទី២៣
23 ព្រះរាជទាយាទជាទីស្រឡាញ់ ភាគទី២៤
24 ព្រះរាជទាយាទជាទីស្រឡាញ់ ភាគទី២៥
25 ព្រះរាជទាយាទជាទីស្រឡាញ់ ភាគទី២៦
26 ព្រះរាជទាយាទជាទីស្រឡាញ់ ភាគទី២៧
27 ព្រះរាជទាយាទជាទីស្រឡាញ់ ភាគទី២៨
28 ព្រះរាជទាយាទជាទីស្រឡាញ់ ភាគទី ២៩+៣០
29 ព្រះរាជទាយាទជាទីស្រឡាញ់ ភាគទី៣០
30 ព្រះរាជទាយាទជាទីស្រឡាញ់ ភាគទី៣១
31 ព្រះរាជទាយាទជាទីស្រឡាញ់ ភាគទី៣២
32 ព្រះរាជទាយាទជាទីស្រឡាញ់ ភាគទី ៣៣
33 ព្រះរាជទាយាទជាទីស្រឡាញ់ ភាគទី ៣៤
34 ព្រះរាជទាយាទជាទីស្រឡាញ់ ភាគទី ៣៥
35 ព្រះរាជទាយាទជាទីស្រឡាញ់ ភាគទី៣៦
36 ព្រះរាជទាយាទជាទីស្រឡាញ់ ភាគទី ៣៧
37 ព្រះរាជទាយាទជាទីស្រឡាញ់ ភាគទី ៣៨
38 ព្រះរាជទាយាទជាទីស្រឡាញ់ ភាគទី៣៩
39 ព្រះរាជទាយាទជាទីស្រឡាញ់ ភាគទី ៤០
40 ព្រះរាជទាយាទជាទីស្រឡាញ់ ភាគទី ៤១
41 ព្រះរាជទាយាទជាទីស្រឡាញ់ ភាគទី ៤២(18+)
42 ព្រះរាជទាយាទជាទីស្រឡាញ់ ភាគទី ៤៣
43 ព្រះរាជទាយាទជាទីស្រឡាញ់ ភាគទី ៤៤
44 ព្រះរាជទាយាទជាទីស្រឡាញ់ ភាគទី ៤៥
Episodes

Updated 44 Episodes

1
ព្រះរាជទាយាទជាទីស្រឡាញ់ ភាគ០១
2
ព្រះរាជទាយាទជាទីស្រឡាញ់ ភាគ០២
3
ព្រះរាជទាយាទជាទីស្រឡាញ់ ភាគទី០៣
4
ព្រះរាជទាយាទជាទីស្រឡាញ់ ភាគទី០៤
5
ព្រះរាជទាយាទជាទីស្រឡាញ់ ភាគទី០៥
6
ព្រះរាជទាយាទជាទីស្រឡាញ់ ភាគទី០៦
7
ព្រះរាជទាយាទជាទីស្រឡាញ់ ភាគទី០៧
8
ព្រះរាជទាយាទជាទីស្រឡាញ់ ភាគទី០៨
9
ព្រះរាជទាយាទជាទីស្រឡាញ់ ភាគទី ០៩
10
ព្រះរាជទាយាទជាទីស្រឡាញ់ ភាគទី១០
11
ព្រះរាជទាយាទជាទីស្រឡាញ់ ភាគទី១១
12
ព្រះរាជទាយាទជាទីស្រឡាញ់ ភាគទី១២
13
ព្រះរាជទាយាទជាទីស្រឡាញ់ ភាគទី១៣
14
ព្រះរាជទាយាទជាទីស្រឡាញ់ ភាគទី១៤
15
ព្រះរាជទាយាទជាទីស្រឡាញ់ ភាគទី១៥
16
ព្រះរាជទាយាទជាទីស្រឡាញ់ ភាគទី១៦
17
ព្រះរាជទាយាទជាទីស្រឡាញ់ ភាគទី១៨
18
ព្រះរាជទាយាទជាទីស្រឡាញ់ ភាគទី១៩
19
ព្រះរាជទាយាទជាទីស្រឡាញ់ ភាគទី២០
20
ព្រះរាជទាយាទជាទីស្រឡាញ់ ភាគទី២១
21
ព្រះរាជទាយាទជាទីស្រឡាញ់ ភាគទី២២
22
ព្រះរាជទាយាទជាទីស្រឡាញ់ ភាគទី២៣
23
ព្រះរាជទាយាទជាទីស្រឡាញ់ ភាគទី២៤
24
ព្រះរាជទាយាទជាទីស្រឡាញ់ ភាគទី២៥
25
ព្រះរាជទាយាទជាទីស្រឡាញ់ ភាគទី២៦
26
ព្រះរាជទាយាទជាទីស្រឡាញ់ ភាគទី២៧
27
ព្រះរាជទាយាទជាទីស្រឡាញ់ ភាគទី២៨
28
ព្រះរាជទាយាទជាទីស្រឡាញ់ ភាគទី ២៩+៣០
29
ព្រះរាជទាយាទជាទីស្រឡាញ់ ភាគទី៣០
30
ព្រះរាជទាយាទជាទីស្រឡាញ់ ភាគទី៣១
31
ព្រះរាជទាយាទជាទីស្រឡាញ់ ភាគទី៣២
32
ព្រះរាជទាយាទជាទីស្រឡាញ់ ភាគទី ៣៣
33
ព្រះរាជទាយាទជាទីស្រឡាញ់ ភាគទី ៣៤
34
ព្រះរាជទាយាទជាទីស្រឡាញ់ ភាគទី ៣៥
35
ព្រះរាជទាយាទជាទីស្រឡាញ់ ភាគទី៣៦
36
ព្រះរាជទាយាទជាទីស្រឡាញ់ ភាគទី ៣៧
37
ព្រះរាជទាយាទជាទីស្រឡាញ់ ភាគទី ៣៨
38
ព្រះរាជទាយាទជាទីស្រឡាញ់ ភាគទី៣៩
39
ព្រះរាជទាយាទជាទីស្រឡាញ់ ភាគទី ៤០
40
ព្រះរាជទាយាទជាទីស្រឡាញ់ ភាគទី ៤១
41
ព្រះរាជទាយាទជាទីស្រឡាញ់ ភាគទី ៤២(18+)
42
ព្រះរាជទាយាទជាទីស្រឡាញ់ ភាគទី ៤៣
43
ព្រះរាជទាយាទជាទីស្រឡាញ់ ភាគទី ៤៤
44
ព្រះរាជទាយាទជាទីស្រឡាញ់ ភាគទី ៤៥

Download

Like this story? Download the app to keep your reading history.
Download

Bonus

New users downloading the APP can read 10 episodes for free

Receive
NovelToon
Step Into A Different WORLD!
Download NovelToon APP on App Store and Google Play