ឡានទំនើបមួយគ្រឿងដែលបើកបរដោយម្ចាស់កាយសង្ហានៅតាមដងវិថីដែលមាននាមថាជាព្រះរាជទាយាទ ណាមជុន។
ល្បឿនឡានចេះតែលឿនទៅៗ ខណ:ដែលភ្លេងញាក់កន្រ្ទាក់អារម្មណ៍ក៏លាន់លឺខ្ទរពេញឡានយ៉ាងទ្រហឹង ឡានបន្តរត់ទៅមុខមានយូរបន្តិចក៏ត្រូវឈប់ ងឹក!! មួយកន្លែងនៅចំពីរមុខវិមានពណ៌ស្វាយយ៉ាងខ្ពស់ស្គឹមស្គៃ ព្រះរាជទាយាទក៏មិនចាំយូរដែល ទ្រង់ប្រញ៉ាប់ដោះខ្សែរក្រវ៉ាត់ចេញពីរព្រះកាយ រួចក៏រុញទ្វាឡានយាងចុះចេញមកឈរនៅខាងក្រៅមុននិងបោះជំហ៊ានយាងចូលទៅខាងក្នុង។
"ព្រះរាជទាយាទ!!" អ្នកបម្រើស្រីនៅទីនោះម្នាក់ក៏ប្រញ៉ាប់ចូលមកអោនក្បាលថ្វាយបង្គំ ដោយទ្រង់ក៏មិនបានទៅខ្វល់ច្រើននោះដែល ទ្រង់លើកដៃជាសញ្ញាឱ្យស្រីបម្រើនោះក្រោកឡើង ហើយក៏បោះជំហ៊ានយាងចូលទៅខាងក្នុងបន្តទៀត។
ទ្រង់លូកដៃសូកចូលហោបាវរួចក៏បន្តនាំព្រះកាយយាងឡើងទៅជាន់ខាងលើតែម្តង ដោយលែកនៅក្នុងវិមាននេះមិនសូវជាមានអ្នកបម្រើនោះទេ ព្រោះវិមានពណ៌ស្វាយគឺជាព្រះរាជដំណាក់របស់ព្រះមហេសី ទ្រីកស្កា ដោយទ្រង់ក៏បានសោយទិវង្គតអស់រយ:ពេល20ឆ្នាំទៅហើយ ទើបវិមានពណ៌ស្វាយមិនសូវមានអ្នកបម្រើ មានតែប៉ុន្មាននាក់ដែលមានតួនាទីសម្អាតវិមានជាប្រចាំរាល់ថ្ងៃតែប៉ុណ្ណោះ។
"រាជទាយាទ.." អ្នកបម្រើស្រីម្នាក់ដែលមានតួនាទីមើលការខុសត្រូវគ្រប់អ្នកបម្រើទាំងអស់នៅទីនោះក៏ក្រឡែកភ្នែកទៅឃើញទ្រង់កំពុងតែយាងចូលមក នាងក៏ចូលខ្លួនមកអោនក្បាលថ្វាយបង្គំតាមរបៀប។
ណាមជុន ទ្រង់ក៏មិនបានមានបន្ទោលអ្វីឱ្យវែងឆ្ងាយដែល ទ្រង់ក៏យាងហួសស្រីបម្រើនោះទៅ រួចក៏យោងដៃទៅរុញទ្វាបន្ទប់មួយដែលនៅខាងក្រោយស្រីបម្រើម្នាក់នោះទាំងទឹកព្រះភក្ត្រស្មើរធេង ធម្មតាៗ។
"ព្រះមាតា" ណាមជុន ទ្រង់ក៏ប្រញ៉ាប់បន្ទន់ព្រះកាយចុះអង្គុយរាប់ផ្ទាល់ដី ខណ:ដែលស៊ុមរូបថតរបស់ស្រ្តីម្នាក់នៅដាក់តាំងនៅចំពោះព្រះភក្ត្រ នោះគឺជារូបរបស់ព្រះមហេសី ទ្រីកស្កា និងហើយ ណាមជុនទ្រង់តែងតែចូលមកសំពះព្រះមាតាទ្រង់គ្រប់ពេលដែលទ្រង់មកដល់វិមាននេះ ព្រះទ្រង់ស្រឡាញ់ព្រះមាតារបស់ទ្រង់ខ្លាំងណាស់ ខ្លាំងជាងបិតាទ្រង់រាប់រយពាន់ដង ទឹកភ្នែកមួយដំណក់ក៏ហូរកាត់ថែនថ្ពាល់សរទន់ល្មើយរបស់ទ្រង់ ខណ:ដែលកែវព្រះនេត្រទាំងទ្វេររបស់ទ្រង់នៅតែសម្លឹងទៅព្រះភក្ត្រព្រះមហេសីមិនឈប់។
ដោយសារតែព្រះមហេសីមានសោយទិវង្គតទៅតាំងតែពីរទ្រង់នៅមានព្រះជន្ម5ព្រះវស្សា ទើបទ្រង់តែងតែស្រក់ទឹកភ្នែករាល់ពេលដែលទ្រង់ឃើញព្រះភក្រ្តរបស់ព្រះមាតាបែបហ្នឹង។
"មាតាច្បាស់ជានឹកបុត្រណាស់ហើយមែនទេ?" ណាមជុន ទ្រង់ចូលទៅលុតជង្គង់នៅពីរមុខផ្ទាំងរូបថតរបស់ព្រះមហេសីព្រមទាំងមានបន្ទោលទាំងអួនដើមករ ខ្សិបខ្សួល អួនណែនពេញទ្រូង។
ទ្រង់យោងដៃទៅកាន់រូបថតរបស់មាតាទ្រង់មកអោបជាប់ទ្រូង ខណ:ដែលទឹកព្រះភក្ត្ររបស់ទ្រង់មិនទាន់អស់ទឹកភ្នែកនៅឡើយ ទ្រង់សំងំយំអោបរូបថតមួយសន្ទុះធំរហូតដល់អស់ចិត្ត ទើបទ្រង់លើកដៃទៅជូតវាសទឹកភ្នែកចេញពីរថ្ពាល់ទាំងសង រួចក៏លើករូបថតនោះទៅដាក់នៅកន្លែងដើមវិញ។
តុតុ!!
សម្លេងគោះទ្វាក៏បន្លើរឡើងមក ខណ:ដែល ណាមជុន ទ្រង់ក៏លើករូបថតនោះទៅដាក់នៅកន្លែងដើមវិញហើយរួចជាស្រេច…
"រាជទាយាទ" អ្នកបម្រើស្រីម្នាក់ក៏ស្រែកហៅពីរខាងក្រៅ ខណ:ដែលទ្វាចាក់កន្លឹះយ៉ាងជាប់ ដែលមិនអាចធ្វើឱ្យនាងចូលទៅខាងក្នុងបាន ទើបនាងស្រែកទៅពីរខាងក្រៅបែបហ្នឹង។
"មានការអី?" ណាមជុន ទ្រង់ក៏មិនបានចេញទៅខាងក្រៅដូចគ្នា ទ្រង់ឆ្លើយយ៉ាងរហ័ស ព្រះនេត្រក៏ទូតសម្លឹងទៅទ្វារបស់ចាំស្តាប់នៅប្រយោកអ្នកបម្រើនោះបន្ត។
"ទ្រង់នៅសោយអាហារនៅទីនេះដែលទេ? ស្រួលខ្ញុំម្ចាស់រៀបចំថ្វាយព្រះពរ"
"មិនចាំបាច់ទេ យើងមិនបានមកស្នាក់នៅទេ យើងត្រឡប់ទៅវិញឥឡូវហើយ"
"ព្រះពរម្ចាស់" អ្នកបម្រើស្រីម្នាក់នោះនិយាយតែប៉ុណ្ណឹងក៏ប្រញ៉ាប់នាំខ្លួនដើរចេញពីរមាត់ទ្វានោះតែម្តង។
ណាមជុន ឯណុះវិញទ្រង់ក៏មិនទាន់យាងទៅណាដែល ទ្រង់ក៏បែព្រះភ័ក្រ្តមករករូបថតព្រះមាតាទ្រង់វិញសាជាថ្មី ម្តងនេះទ្រង់មិនសោកសង្រេងទៀតទេ ព្រះភ័ក្រ្តទ្រង់មើលទៅស្រស់ថ្លា មានទាំងស្នាមញញឹមលាយឡំគ្នាផង។
"បុត្រមិនអាចនៅជាមួយមាតាយូរបានទេ ថ្ងៃណាទំនេរ បុត្រនិងមកលេងមាតាម្តងទៀត" ណាមជុន មានបន្ទោលតែប៉ុណ្ណឹងក៏ប្រញ៉ាប់នាំព្រះកាយយាងចេញពីរបន្ទប់នោះតែម្តង។
ទ្រង់ទាញយកវែនតាចេញពីរហោបាវមកពាក់ រួចក៏បោះជំហ៊ានយាងចូលទៅក្នុងឡាន រួចក៏កាច់សោបញ្ឆេះឡានបើកចេញទៅ។
ក្រលែកទៅមើលព្រះនាង អេរីសា នៅឯព្រះរាជវាំងវិញ ទ្រង់មិនទាន់ត្រឡប់ទៅព្រះរាជវាំងរបស់ព្រះនាងវិញនៅឡើយទេ ដោយទ្រង់ស្នាក់ក៏នៅក្នុងរាជវាំងនៃចក្រភពអង់គ្លេសមួយរយ:ពេលសិន។
"ព្រះនាង" អ៊ែលឡា ដែលជាអ្នកបម្រើជំនិតបរស់ព្រះនាងក៏ដើរចូលមកដល់ ខណ:ដែលព្រះនាងកំពុងតែបណ្តែតអារម្មណ៍តាមរលកនៃវាយោតាមបង្អួច អេរីសា ទ្រង់ក៏ហាក់ភ្ញាក់បន្តិចដែល ទ្រង់ប្រញ៉ាប់ងាកព្រះភក្ត្របែមករកស្រីបម្រើយ៉ាងមានចម្ងល់
"ខ្ញុំម្ចាស់គិតថាព្រះរាជទាយាទដូចជាក្អេងក្អាងពេកហើយ មើលទៅទ្រង់មិនផ្តល់កិត្តិយសឱ្យព្រះនាងទាល់តែសោះ នេះរំលងប៉ុន្មានថ្ងៃទៅហើយនៅមិនទាន់ឃើញព្រះភ័ក្ត្រទ្រង់យាងមកបកស្រាយនៅឡើយទេ ព្រះរាជទាយាទទុកព្រះនាងជាអ្វីទៅ? រឿងនេះគួរតែលឺដល់ត្រចៀករបស់ព្រះបិតាព្រះនាងទើបបាន មិនចឹងចក្រភពអង់គ្លេសនៅតែបានដៃមើលងាយព្រះកិត្តិយសព្រះនាងមិនឈប់ទេ" អ៊ែលឡា និយាយទាំងកាយវិការខឹងជំនួសព្រះនាងគ្រប់យ៉ាង វាពិតមែនហើយ នេះព្រះនាងខំស្កាត់មកតាំងពីរកាណាដាមកព្រោះតែពាក្យថាមិត្តភាពរវាងប្រទេសទាំងពីរ ប៉ុន្តែមើលចុះ ព្រះរាជទាយាទអ្វីទៅ? គ្មានទំនួលខុសត្រូវទាល់តែសោះ នេះប្រទេសជាតិទាំងមូលអាចផ្ញើលើដៃទ្រង់បានរឺក៏អត់ហ្នឹង?
"បានហើយអ៊ែលឡា យ៉ាងខ្ញុំបានមកដល់ប្រទេសអង់គ្លេសនេះទៅហើយ ខ្ញុំមិនចង់ឱ្យរឿងនេះក្លាយទៅជារឿងធំនោះទេ"
***Download NovelToon to enjoy a better reading experience!***
Updated 44 Episodes
Comments