នៅហាងកាហ្វេ

Xiao Zhan said

....ព្រឹកឡើង......

ខ្ញុំបើកភ្នែកឡើងឃើញពន្លឺព្រះអាទិត្យនាពេលព្រឹក បញ្ចេញពន្លឺយ៉ាងត្រចះត្រចង់ ចាំងចូលក្នុងបន្ទប់តាមបង្អួចតាមប្រឡោះវាំងនន វាចម្លែកម្ល៉េះ បន្ទប់នេះ....

"....ហ៉ឺយ! អាឆ្កួត!ឯងធ្វើស្អីយើងហាស់!!"

ផាំងក្តុក ធ្លាក់ពីលើគ្រែ.....

"...អូហ៍!! ចង្កេះខ្ញុំ....អូហ៍!!...."

"....ម៉េចលេងធ្ងន់ខ្លាំងម្ល៉េះ! បាក់ចង្កេះខ្ទេចហើយ!"

"...ហើយឯងមកធ្វើស្អីលើគ្រែក្នុងបន្ទប់យើង? ឆាប់ចេញទៅ មនុស្សរោគចិត្ត!"

"នែ៎!មើលឲ្យច្បាស់មើលបន្ទប់អ្នកណា! អូហ៍!..បាក់ហើយតែដឹងនៀក មនុស្សស្អីកម្លាំងខ្លាំងដូចកីឡាកាស!"

គេងើបឈរដោយដៃម្ខាងច្រត់ចង្កេះ ដៃម្ខាងទប់គ្រែងើបដូចចង្កេះគេហាក់បាក់បាត់ហើយអញ្ចឹង គ្រាន់តែមួយជើងធ្លាក់ពីលើគ្រែសោះ😏

តឺងៗ តឺងៗ...

[មានសារផ្ញើមក]

6:02 AM

[សា : ពួកឯងងើបហើយនៅវើយ!?] Read

6:02 AM

[នីត : អើ! ] Read

6:03AM

[វីន : អើ!ពួកឯងម៉ោង10:30AM ជួបគ្នានៅហាងកាហ្វេ!] Read

6:03AM

[នីត : មានអីឬអត់? បើមិនចាំបាច់យើងខ្ជិល ចង់ដេកបន្ត! ហត់!]Read

6:04AM

[វីន : មានរឿងចង់ពិភាក្សាវើយ!បើមិនមកយើងទៅអូសបញ្ច្រាសមិនខាន🖕]Read

6:05AM

[សា : ចាំយើងទៅ!] Read

6:06AM

[នីត : តែយើងចង់ដេក!😴]Read

6:07AM

[វីន : នាងល្មោភដេក បើមិនមកយើងទៅដុតផ្ទះឯងមិនខាន🖕]Read

6:08AM

[នីត: @SeanXiao ឯងកុំភ្លេចយករូបកាលពីម្សិលមិញមកផង យើងចង់មើល!] Read

6:11AM

[Zhan : អ៉ឺៗ ចាំយើងយកទៅ!ឥឡូវយើងមានរឿងត្រូវចាត់ការប៉ុណ្ណឹងសិនហើយពួកឯង!👋] Read

6:11AM

[នីត : ហើយវាកើតស្អីវា ថ្ងៃនេះ មុនៗវានិយាយរកតែឯងតបមិនទាន់ឥឡូវ ឆ្លើយ១ម៉ាត់ទៅបាត់!?? Shit] Read

6:12AM

[វីន : វាកើតស្អីទេដឹងហាស់?] Read

6:13AM

[សា: មិនដឹងទេវើយ! យើងសុំដេកបន្តិចទៀតសិន] Read

6:13AM

[វីន: 🖕🖕]

6:14AM

[នីត: 🙄🙄]

[.....]

"បត់ទៅខាងឆ្វេងទៅ! ទៅមុខបន្ទិចទៅ! ចតត្រង់ហ្នឹងហើយ!"

"បាទ!ចៅហ្វាយ,មានអ្វីឲ្យខ្ញុំបាទជួយទៀតទេបាទ?"

ខ្ញុំសម្លក់មុខគេថ្មេរទាំងក្តៅឆែវ គេជូនខ្ញុំត្រឡប់មកបន្ទប់វិញ គេដើរចេញពីឡានមកទាំងដៃទប់ចង្កេះមួយចំហៀង ព្រោះមួយជើងធ្លាក់ពីលើគ្រែគឺមិនធម្មតាទេ បាតជើងរន្ទះ😏🖕

"មិនចាំបាច់ទេ ត្រឡប់ទៅវិញទៅ!" ខ្ញុំនិយាយទាំងសម្លឹងមុខគេស្ទើតែចង់ហុតឈាម ហើយងាកដើរទៅបន្ទប់

"ចិត្តអាក្រក់, ខ្ញុំមានចិត្តជូនមកហើយ គ្រាន់តែហៅអង្គុយលេងឬ ផឹកទឹកមួយកែវក៏មិនបាន!"

ខ្ញុំឈប់ង៉ក់ហើយងាកមកវិញពេលគេរអ៊ូរទាំ ទាំងដៃកាន់ឥវ៉ាន់សំពីងសំពោង

"ហើយអ្នកប្រើ!ម៉េចមិនជូនខ្ញុំមកផ្ទះតាំងពីយប់ នាំខ្ញុំ..." និយាយដល់ត្រឹមនេះខ្ញុំក៏គាំងនិយាយមិនចេញ បានត្រឹមធ្វើមាត់ម្ហបៗចេញតែខ្យល់

"...បង Sean បងមកវិញហើយហ្អេ៎!? ក្រែងបងប្រាប់ថាទាល់តែថ្ងៃបន្តិចទើបមកវិញនោះអី?" សម្លេងនរណាម្នាក់ឮចេញពីក្រោយខ្នងខ្ញុំ ព្រមទាំងរត់មកចាប់ដៃខ្ញុំអង្រួន

"...ហាស់!ថ្ងៃបន្តិចហ៎?" ខ្ញុំនិយាយទាំងភ្ងាក់ផ្អើល ហើយបើកភ្នែកធំៗ

"អ៉ឺម!...ក៏..បងប្រាប់កាលពីយប់មិញ!ថាបងគេងនៅផ្ទះមិត្តភក្តិ ទាល់តែម៉ោង10 ទើបបងមកបន្ទប់!" Sen និយាយទាំងធ្វើមុខឆ្ងល់ ហើយជ្រួញចិញ្ចើម ធ្វើភ្នែកស្លឺ

"បងជាអ្នកប្រាប់ឯងហ្អេ៎!?"

"មែនហើយ! គឺឆាតមកប្រាប់កាលពីយប់មិញនោះអី!?"

ខ្ញុំក៏ប្រញ៉ាប់ស្ទាប់រកទូរសព្ទ ទាញចេញពីហោបៅខោយ៉ាងលឿនហើយឆែកមើលឆាត ក៏ឃើញថា...

Little bro

ម្សិលមិញ 11:02PM

[Little bro: បង!បងមកដល់ណាហើយ ពេលណាទើបមកដល់បន្ទប់!] Read

ម្សិលមិញ 11:10PM

[Zhan: Sen, បងហត់ណាស់បងទៅអត់កើតទេ! បងគេងនៅផ្ទះមិត្តភក្តិ ចាក់សោបន្ទប់ហើយគេងទៅណា៎! ប្រហែលម៉ោង10ទើបបងទៅវិញ! ក្មេងឆ្លាត!❤️]Read

ម្សិលមិញ 11:12PM

[Little Bro : បាទ!បងកុំបារម្ភអី! អញ្ចឹងខ្ញុំគេងហើយ😘]Read

ម្សិលមិញ 11:15PM

[Zhan : 😘❤️❤️🥰]

ខ្ញុំដាក់ទូរសព្ទចូលក្នុងហៅបៅវិញ ស្ទើតែហក់ទៅកកេរគេឲ្យខ្ទេចទៅហើយ អត់ទ្រាំមិនបានទេ

{មិនចូលឆែកទូរសព្ទគេតែតបឆាតប្អូនគេ Ai Bo អើយ ចូលចម្រើន😂}

"ហ៉ឺយៗ បង!ចិត្តត្រជាក់ៗ!"  ហក់មិនទាន់ទេគេរត់ចូលឡានបាត់ហើយ ហើយអាប្អូនជើងល្អក៏មកចាប់ដៃខ្ញុំជាប់ទៀត  មិនដឹងពីយប់មិញមានអីកើតឡើងឬអត់ទេខ្ញុំដេកលក់មិនដឹងស្អីសោះ បែបនេះហើយទើបខ្ញុំមិនចង់ឲ្យគេជូនទៅ ព្រោះខ្ញុំវាល្មោភដេកណាស់ បើបានដេកហើយ ដាស់យ៉ាងណាក៏មិនភ្ងាក់😩

Sen ជួយយួរឥវ៉ាន់ទាំងសំពីងសំពោងចូលក្នុងបន្ទប់! បន្ទប់នេះមិនជាធំប៉ុន្មានទេ ព្រោះជាបន្ទប់ជួល តែវាមានភាគស្ងប់ស្ងាត់ល្អ មិនសូវមានមនុស្សអ៊ូអរទេ  នៅឆ្ងាយពីសាលាគួរសមដែរ បន្ទប់យើងនៅជាន់ទីពីរ ត្រូវដើរឡើងតាមជណ្តើរពីខាងក្រោមទៅ ផ្ទះនេះមិនមានបន្ទប់ច្រើនប៉ុន្មានទេ ជាន់ក្រោម៥បន្ទប់ និងជាន់លើ៥បន្ទប់ នៅមានកន្លែងនៅខាងលើមួយជាន់ទៀតសម្រាប់អង្គុយលេង ប្រហែលជាម្ចាស់ផ្ទះទុកសម្រាប់ធ្វើជាជាន់លើមួយជាន់ទៀតហើយតែមិនទាន់ហើយ!! ខ្ញុំនៅបន្ទប់ទី១០ ឡើងតាមជណ្តើរមកវាមិនឆ្ងាយទេ រំលងមួយបន្ទប់ដល់ហើយ ព្រោះជណ្តើរម្ចាស់ផ្ទះធ្វើចំកណ្តាលឡើងមកដល់បន្ទប់ទី៨ ខ្ញុំយួរឥវ៉ាន់សំពីងសំពោងចូលក្នុងបន្ទប់ ហើយទម្លាក់ឥវ៉ាន់ចុះហើយប្រះខ្លួនទៅលើគ្រែគ្រាំង ក្នុងបន្ទប់នេះមានបន្ទប់គេងពីរ មួយជាបន្ទប់ Ai Sen និងមួយទៀតជាបន្ទប់ខ្ញុំនេះឯង មានបន្ទប់ទឹក១ ផ្ទះបាយមួយ  មានគំនូរព្យួរស្ទើរពេញបន្ទប់ មិនបាច់ឆ្ងល់ទេ ព្រោះជាបន្ទប់អ្នកគូររូបដៃឯក🤔 ហើយក៏គ្មានអ្នកណាមើលដឹងដែរថាមួយណាជាគំនូរ មួយណាជារូបពិត  នៅក្នុងបន្ទប់នេះវិញ បន្ទប់ខ្ញុំនេះឯង មានទូរដាក់សៀវភៅមួយនៅកាច់ជ្រុង ពោពេញទៅដោយសៀវភៅ  ភាគច្រើនជាសៀវភៅ ប្រលោមលោក និងគំនូរ    ភ្លេចប្រាប់នេះហ្វេនប្រលោមលោកណា  ប្រភេទណាក៏មានដែរ ជាពិសេស គឺ BL ផ្កាប់មុខ តែគ្មានអ្នកដឹងទេ ក្រៅពី....អាប្អូនជើងល្អរបស់ខ្ញុំ😩 លាក់ប៉ុណ្ណាក៏លាក់មិនជិតដែរ  នៅជិតគ្រែមានតុមួយមានកុំព្យូរទ័រ  អំពូលភ្លើង និងសៀវភៅខ្លះៗ ទូរខោអាវតូចល្មមមានវត្តមាននៅចុងគ្រែ  ភាគច្រើនគឺរូបគំនូរ នៅម្ខាងទៀតមានទ្វារមួយបើកចេញទៅយ៉ផ្ទះ មានឧបករណ៍រញ៉រញ៉ៃនៅទីនោះ វាជាឧបករណ៍សម្រាប់គូររូបរបស់ខ្ញុំ ព្រោះវាជាទម្លាប់អាក្រក់របស់ខ្ញុំ កែ មិនឡើងទេ បើគូរមិនទាន់ហើយ ខ្ញុំមិនរៀបចំវាទុកទេ ខ្ជិលយកមកម្តងទៀត នៅផ្ទាំងសម្រាប់គូរមានក្រណាត់ស គ្របពីលើ.....

តុកៗតុកៗ

" បង Sean ខ្ញុំទៅសាលាហើយបង!" សម្លេង Sen ឮ   ចេញពីមុខបន្ទប់

" អ៉ឺ! ជិះកង់ឲ្យស្រួលបួល! ញ៉ាំអីពេលព្រឹកហើយនៅ? បងហត់ណាស់មិនបានធ្វើអីឲ្យញ៉ាំទេ!"

"មិនអីទេបង! ខ្ញុំញ៉ាំនៅសាលាជាមួយមិត្តភក្តិក៏បាន! បងសម្រាកឲ្យស្រួលទៅ ព្រោះយប់មិញខ្ញុំដឹងថាបង.....!" សម្លេងSen បែបឡកឡើយ ចេញពីមុខបន្ទប់

" Ai Sen យើងយ៉ាងម៉េចហាស់...!" ខ្ញុំស្ទុះងើបពីគ្រែ ស្រែកដាក់វា

"ខ្ញុំដឹងថាអ្នកតបឆាតខ្ញុំយប់មិញមិនមែនជាបងទេ...ហាហាហា បងសម្រាកយកកម្លាំងទៅហាហាហ!" វាសើចហើយឮសម្រិបជើងរត់ចេញទៅយ៉ាងលឿន ខ្លាចខ្ញុំហក់ធាក់! មែនហើយខ្ញុំមិនបានតបសារគេ ព្រោះខ្ញុំមិនប្រើរូបបេះដូងលេងជាមួយវា ស្វីតៗបែបហ្នឹងទេ....ហ៉ឺយ!!

____នៅហាងកាហ្វេ____

Sean Xiao

ទេសភាពព្រៃភ្នំ     Today 8:20AM

8600Like                  9205Comment             9.5k Share

View previous comment.....

នៅកន្លែងណានិងស្អាតណាស់😻

ចង់ទៅដល់ហើយ!មើលចុះឡើងស្អាត!

Wow🙀 so beautiful!

Wonderful! I Want to go!

អេ៎!ពួកឯង ថ្ងៃណាណាត់គ្នាទៅជាមួយគ្នាទេ ស្អាតណាស់ ហើយឮអ្នកធ្លាប់ទៅគេប្រាប់ថា បើទៅផ្ទាល់ស្អាតជាងហ្នឹងទៀតហ្ន៎!

ចាំសៅរ៍អាទិត្យណាត់គ្នាទៅ

នីត ភីរ៉ា : នែ៎!នែ៎! កុំភ្លេចយករូបឲ្យយើងផងវើយ! 9:10AM

សា វីជ្ជនី : អ៉ឺ!យើងក៏ចង់មើលដែរ! យកឲ្យយើងមើលផង! 9:12AM

Sean Xiao : អ៉ឺ!ពួកឯងយើងដឹងហើយ យើងកំពុងទៅហើយ!

@SeanXiaoកន្លែងហ្នឹងនៅឯណាជួបប្រាប់ផងចង់ទៅ!

@SeanXiao មែនហើយស្អាតណាស់! ណាត់គ្នាឲ្យហើយទៅពួកឯង!!

"ហ៉ឺយ!ពួកឯងខាងនេះ!" នីតលើកដៃហៅខ្ញុំ     និងមិត្តភក្តិពីរបីនាក់ទៀត

"សា ម៉េចក៏ម្លឹងៗហាស់!ងូតទឹកងូតអីហើយនៅ! កុំប្រាប់ថាមិនទាន់បានងូតទឹកលុបមុខឲ្យសោះណា៎!" វីន និយាយទៅកាន់ សា ទាំងចំអកហើយសើច យ៉ាងសប្បាយ ជាទម្លាប់ហើយពីរនាក់ហ្នឹងជួបពេលណា ខំគ្នារហូត!

"អាឆ្កួត វីន! នេះយើងប្រញ៉ាប់ងូតទឹកងូតអីមកហើយណា! មានរឿងស្អីឯង! យើងមិនទាន់បានញ៉ាំអីទេ ឆាប់ទៅរកអីឲ្យយើងញ៉ាំមក!" សានិយាយព្រមទាំងធ្វើមុខក្រញ៉ូវ ហើយយកដៃអង្អែលពោះ!

"អ៉ឺ!ចង់ញ៉ាំអី ចាប់យើងហៅឲ្យ!" វីននិយាយព្រមទាំងសើច ហើយដើរទៅ កន្លែងលក់

នៅក្បែរនោះមានកន្លែងលក់បាយផងដែរ ព្រោះនៅក្បែរសាលា កុំឲ្យសិស្សពិបាកចេញទៅរកទិញ

"អ្នកលក់! បាយឆាសាច់គោពីរចានមក សុំម្ទេសឲ្យហិរណា៎!"

"ទៅអង្គុយចាំសិនទៅ កំពុងរវល់!"  ចុមមើលសម្តីអ្នកលក់

"បងហ្អា៎!នេះនិយាយឲ្យត្រឹមត្រូវបន្តិចទៅ!នេះខ្ញុំមកទិញណា! មិនមែនមកសុំទេ!" វីន និយាយទាំងមួរម៉ៅ ហើយទះតុផាំង អ្នកអង្គុយក្បែរនោះងាកមើលមុខ

"ក៏...យើងនិយាយស្រួលបួលហើយ! ចង់យ៉ាងម៉េចឬចង់បានអានេះ...!" អ្នកលក់និយាយព្រមទាំងដៃកាន់កាំបិតតាំងតោយ៉ាងមុត នៅក្នុងដៃ ហើយដៃម្ខាងទៀតប៉ះលើមុខកាំបិតថ្នមៗ

"...អ៉ឺ...! មិនអីទេបាទ!ខ្ញុំចាំបាន!អញ្ជើញតាមសម្រួលបាទ! " វីន និយាយព្រមទាំង លើកដៃសងខាងឡើងលើ ហើយដើរថយក្រោយទៅអង្គុយនៅតុរងចាំ  , វីន ក៏សង្ហាមិនណយដែរ អ្នកកម្លោះស្លៀកក្រណាត់ពណ៌ខ្មៅ ពាក់អាវក្រណាត់ពណ៌ស ក ឌុប សមជាកម្លោះកូនអ្នកមានមែន

"...ណេះ! បាយឆាសាច់គោ ពីរចាន ម្ទេសច្រើន!រួចរាល់ហើយ! ឲ្យលុយហើយចេញទៅ!" វីនងើបមើលមុខមនុស្សដែលយកចាន បាយឆាពីរចានមកទម្លាក់នៅមុខគេ  មុខមានមន្តស្នេហ៍ ញញឹមខួចថ្ពាល់ រាងខ្ពស់ស្រឡះ ស្លៀកខោខោប៊យ ពាក់ស្បែកជើងប៉ាត់តា ពាក់អាវយឺត ពណ៌ ស  វីនងើយមើលស្របពេលគេឱនមក ស្ទើតែច្រមុះដល់ថ្ងាសរបស់គេ  [សង្ហាម្ល៉េះវើយ] វីន គិតក្នុងចិត្ត គេប្រញ៉ាប់ងាកចេញ ហើយងើបឈរទាញកាបូបលុយចេញមក

"...ណេះ! មុខលុយមែន !"  គេក៏ដាក់កាបូបលុយក្នុងហោបៅវិញ លើកចានបាយ ដើរទៅ ហើយមុខមកវិញព្រមទាំងញញឹមចុងមាត់

"...ស្រួលបួល ប្រយ័ត្នខ្ញុំចាប់ធ្វើប្រពន្ធបាត់ទៅ!"

គេនិយាយហើយក៏ដើរចេញបាត់ ទុកឲ្យអ្នកកម្លោះសង្ហាឈរគាំងម្នាក់ឯង និយាយអី មិនចេញ អ្នកអង្គុយក្បែរនោះ ងាកមើលមុខគ្រប់គ្នា គេមិនដឹងនិយាយអី ក៏ដើរទៅឆាបាយបន្តទៀត....

អ្នកលក់បាយ ម្នាក់នេះ គឺកម្លោះសង្ហា ណាត់ វណ្ណា  ហាងនេះមានភ្ញៀវអ៊ូអររាល់ថ្ងៃជាពិសេសស្រីៗ លង់និងភាពសង្ហារបស់គេ ស្នាមញញឹមមានមុនស្នេហ៍  អ្វីដែលសំខាន់គឺពូកែលេងហ្គីតាណាស់  ជាពិសេសគឺភ្លេង Rock កន្រ្តាក់អារម្មណ៍

ថ្ងៃបន្ទាប់ នៅសាលា.....

Writer : សោម រជ្ជនី

Download

Like this story? Download the app to keep your reading history.
Download

Bonus

New users downloading the APP can read 10 episodes for free

Receive
NovelToon
Step Into A Different WORLD!
Download NovelToon APP on App Store and Google Play