Episode 5

រាត្រីមុនដោយសារកម្លោះសង្ហាយើងមកពីផ្សារយប់ពេកទើបធ្វើឲ្យងងុយដេកខ្លាំងហើយដើរច្រលំចូលបន្ទប់Karaហើយក៏មិនបានដឹងថានាងស្រីស្នាក់នៅទីនេះដែល ហិកហិក!!

ម៉ោង ៦នាទីព្រឹក

ព្រះអាទិត្យបានជះពន្លឺតាមបង្អួចស្រាងៗក្នុងបន្ទប់នារីខ្លួនតូចច្រឡឹង បូករួមទាំងសម្លេងនាឡិការោទ៍បានបន្លឺឡើងហើយដាស់ខ្លួននាងពីដំណេកបញ្ជាក់ឲ្យដឹងថានាងត្រូវក្រោកម៉ោងនេះ

Kara: អូយ! ថ្លង់ណាស់ ល្បស់យរ ក្រមុំយកដៃទៅបិទនាឡិកាខុស ធ្វើឲ្យធ្លាក់

ដាំង!!

ស្អីគេចង្រៃយ៍ខូចបាត់ហើយ ហឹស! កំពុងតែអត់លុយផងសាំទាំងព្រឹកម៉ងហាស

កញ្ញាបានពន្រាស់ខ្លួនងើបអង្គុយលើគ្រែពត់ពែនខ្លួនមួយស្របក់ដូចទម្លាប់រាល់ដង

ដើរទៅរកមើលទូទឹកកកមើលអីញាំបន្តិចសិន អូ! ខ្ញុំនៅមានភីសាដែលខ្ញុំបានទិញពីផ្សារកាលពីយប់មិញមួយប្រអប់ដែរតាស ហួចមិចបានខ្ញុំដាក់វាក្នុងទូរទឹកកកចឹង? ងាប់ហើយត្រជាក់អស់ហើយ តែមិនអីទេកម្តៅក្នុង MicroWave បន្តិចញាំបានហើយ តែអត់មានទឹកផងនឹង មិចបានខ្ញុំទៅជាចឹង

ហើយ! *ខ្ញុំនេះពិតជាស្រីល្ងីល្ងើរតែម្តងសូមបីតែទឹកមួយដបក៏មិនមានផឹកដែរ**ភ្លេចភ្លាំងច្រើនណាស់ខ្ញុំនេះ*

Taiyo: ស្រីម្នាក់នោះនៅបន្ទប់លេខប៉ុន្មានទៅណរ ដើរចេញមកភ្លេចមើលយប់មិញងុយ

Taiyo អង្គុយសញ្ជឹងគិតមួយស្របក់តូច

នឹងឃើញហើយ! ប្រហែលជានៅបន្ទប់លេខ0020? ខ្ញុំបានដើររំលង៥ បន្ទប់ពីបន្ទប់នាង ប្រាកដជានឹងហើយ ភ្លេចឲ្យឈឹងមានអីម្លងគ្នាតា ៥ បន្ទប់នឹងហាហា ចាំមើលណា ប៉ុន្តែថ្មើរនឹងនាងចេញទៅក្រៅបាត់ហើយទេដឹង?

Kara: អីយ៉ូយ ៦ slice ទៅលែងរួចហើយ រកទៅងូតទឹកតិចសិនប្រញាប់ផង

Taiyo: បន្ទប់នេះមែនទេ ខ្ញុំខ្លាចតែច្រឡំទេនៀក សាកគោះទ្វារតិចសិន

តុកតុក!!

ចុមស្រីចង្គួតនេះប្រហែលជាមិនទាន់ងើបទេដឹង មិនដែលស្មានឹងហើយមិនទាន់ងើបទេ ព្រោះលឺសម្លេងទឹកបើកចោល ហាហា! ចាំមើលណា

Kara: អូយ! ពេលព្រឹកងូតទឹកក្តៅយាយពីថាអារម្មណ៍ដូចឡើងឋានសួគ៌ចឹងហេសហេសហេ

Taiyo: គ្រឹកគ្រឹក ចាក់សោរបាត់ហើយ អត់ស្រួលដូចយប់មិញសោះ តុកតុក! ហេឡូ ហាយ សួស្តី!

Kara: ហើយពីណាគេមកគោះទ្វារទាំងព្រឹកចឹង សង្ស័យអាប្រុសហេងស៊យទេដឹងឫក៏បុគ្គលិកដែលខ្ញុំតេប្រាប់ឲ្យយកទៅមកឲ្យមុននឹង? ចាំអ៊ុតមើលសិនបើសិនជាអាប្រុសយប់មិញមែន យើងនឹងសុតមួយរៀលៗម៉ង បន្ទប់ខ្លួនឯងមានមិនចូលរកចូលតែបន្ទប់គេ យី! គួរឲ្យធុញមែន រកទៅមើលខោអាវតិចសិនត្រូវទៅក្រៅផង

Taiyo: អត់ទាន់ក្រោកទេគ្រាន់តែគិតក៏ដឹងដែល មានអីចាំចេញមកសិនក៏បានទៅងូតទឹកសិន...

Kara: តើគួរពាក់មួយណាទៅណរ បើច្រើនម្លឹងៗ ហឹម..

*ត្រូវហើយអាពណ៍ខ្មៅនឹងហើយ ទិញមកមិនដែលបានពាក់ទេ ស្បែកជើងពណ៍ក្រហមនោះ មើលទៅមានតែពណ៌នឹងទេដែលស្អាត ហិហិ

ពាក់ដដែលៗសិនក៏បានគិតគូរទិញតែខោអាវមិនដែលគិតរឿងស្បែកជើងសោះ*

៥ នាទីក្រោយមក

Taiyo: រួចរាល់ហើយចាំមើលណា ចេញក្រៅទៅបន្ទប់អនាគតកូនប្រសារម៉ាក់ខ្ញុំតិចមើសមិចហើយ ព្រះ! រួចថ្មើរណាហើយទៅឯងឈរចាំឡើងងូតទឹកហើយទៀតហើយនៀក

Taiyo ស្រែកខ្លាំងៗស្ទើរតែធ្វើឲ្យកញ្ចក់បន្ទប់នីមួយៗស្ទើរតែផ្ទុះចេញទៅហើយ

Kara: សូមមេត្តាលោកបិទបបេរលោកឯងភ្លាមទៅ ហើយវាទើសស្អីលោកឯង លោកឯងទាក់ទងជាប់សាច់ឈាមអីជាមួយនឹងខ្ញុំមែនហា៎ស ជើងជាប់គ្នាមែន? ម៉េចឃើញខ្ញុំមិនបើកនឹងស្មានថាខ្ញុំនឹងមិនដឹងមែនទេឫមួយក៏គិតថាខ្ញុំរវល់តែដេក? ខ្ញុំមិនកាត់ទៅរកលោកទេ សុំទោស

Taiyo: នាងចង់ថាខ្ញុំល្ងង់មែនទេ? ខ្ញុំក្រោកតាំងពីម៉ោង ៤ សូមជ្រាប តែនាងពិតជាស្អាតមែន បើម៉ាក់នាងបានខ្ញុំជាកូនប្រសារមិនដឹងជាល្អយ៉ាង់ណា**ទេណរ

Kara: អាឆ្គួតនេះ ផាំង!

*Taiy*o: អូយ! គ្រាន់តែយាយលេងតើ នាងចាំបាច់ប្រើដៃប្រើជើង នេះនាងគិតចង់សម្លាប់យើងមែនទេ? នាងនេះពិតជាអាក្រក់មែន

*Kara*: ហឹស ស្រួលខ្លួនទេ ត្រូវហើយខ្ញុំអាក្រក់តែជាមួយលោកទេ ឲ្យវាសមនឹងមុខលោកឯងដែលដើររញ៉េរញ៉ៃគេ អញ្ជើញទៅបន្ទប់លោកឯងវិញទៅ

Taiyo: នាងមិនចង់និយាយជាមួយខ្ញុំសូម្បីតែបន្តិចទេមែនទេ?

Kara: ត្រូវហើយ មានរឿងអីដែលខ្ញុំត្រូនិយាយជាមួយលោក ឆាប់ចេញពីមុខបន្ទប់ខ្ញុំភ្លាមទៅ កាន់តែឆាប់កាន់តែល្អខ្ញុំប្រញាប់ទៅក្រៅផង កុំឲ្យខ្ញុំចេញទៅក្រៅបូកជាមួយអារម្មណ៍អត់ល្អ

Taiyo: តែ...

Kara: ចង់ឲ្យខ្ញុំស្រែកទេ? ឫក៏តេហៅសន្តិសុខមកអូសករលោកចេញ?

Taiyo: *ទៅក៏បាន

Taiyo ដើរចេញទៅដោយមិនងាកក្រោយ*

Kara: ទីបំផុតទៅហើយ លោកអើយមើលតែមុខក៏ដឹងថាសាវ៉ាដែរអាប្រុសនេះ ទៅឲ្យបាត់ចឹងៗចប់បាត់ហើយ នៅនិយាយអូសក្រឡាតាប៉ែច្រើនណាស់អាប្រុសព្រាននេះ តែមិចក៏ខ្ញុំមានអារម្មណ៍ថាអាណិតគេទៅវិញ

ទេមិនអាចអាណិតមនុស្សដូចជាគេទេ គេសមតែទទួលបែបនេះ វាជាកំហុសគេទេ

សម្លេងគោះទ្វារ!

Kara: នេះលោកមិនទាន់ទៅវិញទៀតហេស លោកពិតជាអាក្រក់មែនខ្ញុំស្អប់លោកណាស់

បុគ្គលិកសណ្ឋាគារ: it's me sis this is ur juice and water that u order sorry for late sis

Kara: oh! thank you so much

បុគ្គលិកសណ្ឋាគារ: u're welcome

Kara: ព្រះអើយហួសម៉ោងទៅជួបភ្ញៀវបាត់ហើយ ធ្វើម៉េចទៅៗ ដោយសារតែអាឡប់នោះនឹង នេះបើទៅក៏គេលែងទទួលដែលចុះលុយ ២លាន ខ្ញុំនោះ?មិនខាតទៅហើយទេអីលោកអើយលោក ហិកហិក

Episodes

Download

Like this story? Download the app to keep your reading history.
Download

Bonus

New users downloading the APP can read 10 episodes for free

Receive
NovelToon
Step Into A Different WORLD!
Download MangaToon APP on App Store and Google Play